• (+៨៥៥) ២៣ ៩៩០ ៧០០
  • gs.fsa.cam@gmail.com
#

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

Non-Bank Financial Services Authority

  • ទំព័រដើម
  • អំពីស្ថាប័ន
    • អំពី អ.ស.ហ.
    • រចនាសម្ព័ន្ធស្ថាប័ន
    • រចនាសម័្ពន្ធនៃការគ្រប់គ្រង
  • បណ្តុំឯកសារ
    • ច្បាប់ និង បទប្បញ្ញត្តិ
    • សេចក្តីប្រកាសព័ត៌មាន
    • ប្រកាស
    • ផ្សេងៗ
  • ព័ត៌មាន
  • ទំនាក់ទំនង

អំពី អ.ស.ហ.

  • ទំព័រដើម
  • អំពី អ.ស.ហ.

យោងតាមព្រះរាជក្រមលេខ នស/រកម/០១២១/០០៣ ចុះថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ដែលប្រកាសឱ្យប្រើ ច្បាប់ស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅនៃអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ ។ ត្រូវបានបង្កើតអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ សរសេរជាអក្សរកាត់ថា អ.ស.ហ. ដែលមានឯករាជ្យភាពក្នុងការបំពេញមុខងាររបស់ខ្លួន ដោយ ធ្វើសមាហរណកម្មយន្តការនៃការគ្រប់គ្រងនិងត្រួតពិនិត្យលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារ មានជាអាទិ៍ វិស័យធានារ៉ាប់រងនិងសោធនឯកជន វិស័យ មូលបត្រ វិស័យសន្ដិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យនិងសវនកម្ម និងវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ក្នុងគោលបំណងពង្រឹងនិងធានាប្រសិទ្ធភាពនៃការគ្រប់គ្រង ការត្រួតពិនិត្យ និងអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ រួមទាំងការលើកកម្ពស់ការអភិវឌ្ឍនិងប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុលើវិស័យហិរញ្ញវត្ថុមិនមែនធនាគារនៅក្នុងព្រះរាណាចក្រកម្ពុជា ។

សមត្ថកិច្ចជាបញ្ញត្តិកររបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុពាក់ព័ន្ធនឹងវិស័យហិរញ្ញវត្ថុមិនមែនធនាគារព្រមទាំងសមត្ថកិច្ចជាបញ្ញត្តិកររបស់គណៈកម្មការមូលបត្រកម្ពុជា និងសមត្ថកិច្ចជាបញ្ញត្តិកររបស់ក្រុមប្រឹក្សា ជាតិគណនេយ្យ ដូចមនាកំណត់ក្នុងច្បាប់និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ត្រូវបានផ្ទេរឱ្យស្ថិតនៅក្រោមការទទួលខុសត្រូវរបស់ អ.ស.ហ. ។

អ.ស.ហ. មានតួនាទីនិងភារកិច្ចដូចខាងក្រោម៖

  • ជាបញ្ញត្តិករសម្រាប់វិស័យធានារ៉ាប់រងនិងសោធនឯកជន វិស័យមូលបត្រ វិស័យសន្ដិសុខសង្គម វិស័យបរធនបាលកិច្ច វិស័យគណនេយ្យនិងសវនកម្ម និងវិស័យអចលនវត្ថុ វិស័យបញ្ចាំ និងប្រាតិភោគដោយអនុប្បទាន ដែលការអនុវត្តតួនាទីរបស់ អ.ស.ហ. នៅក្នុងវិស័យនីមួយៗ ត្រូវកំណត់នៅក្នុងជំពូកទី៣ ផ្នែកទី៣ ផ្នែកទី៤ ផ្នែកទី៥ ផ្នែកទី៦ ផ្នែកទី៧ និងផ្នែកទី៨នៃច្បាប់នេះ
  • លើកសំណើអំពីគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគាររួមទាំងបច្ចេកវិទ្យាហិរញ្ញវត្ថុមិនមែនធនាគារជូនរាជរដ្ឋាភិបាល
  • កំណត់ ត្រួតពិនិត្យ និងតាមដានការអនុវត្តផែនការសកម្មភាពសម្រាប់អនុវត្តគោលនយោបាយនិងយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុមិនមែនធនាគារ
  • ពង្រឹងទំនុកចិត្តទីផ្សារ គាំពារវិនិយោគិន និងទប់ស្កាត់ឧក្រិដ្ឋកម្មហិរញ្ញវត្ថុនៅក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ តាមរយៈការចាត់ឱ្យមានការស៊ើបអង្កេត ប្រមូលព័ត៌មានពីគ្រប់ បុគ្គលស្ថាប័នពាក់ព័ន្ធ និងអាចចាត់វិធានការបង្កកទ្រព្យសម្បត្តិឬសាច់ប្រាក់ក្នុងគណនីធនាគាររបស់បុគ្គលពាក់ព័ន្ធក្នុងករណីសង្ស័យប្រព្រឹត្តអំពីល្មើសក្នុងវិស័យហិរញ្ញវត្ថុមិនមែនធនាគារ ដោយអនុវត្តស្របតាមច្បាប់ជាធរមាន
  • រួមចំណែករក្សានិងពង្រឹងស្ថិរភាពហិរញ្ញវត្ថុ
  • ជំរុញការអភិវឌ្ឍនវានុវត្តន៍ហិរញ្ញវត្ថុ ។
ទាញយកឯកសារ (1.46MB)

អំពីស្ថាប័ន

  • អំពី អ.ស.ហ.
  • រចនាសម្ព័ន្ធស្ថាប័ន
  • រចនាសម័្ពន្ធនៃការគ្រប់គ្រង
#

អាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ

Non-Bank Financial Services Authority

ទំនាក់ទំនង

  • អគារលេខ ១៦៨ ផ្លូវ ៥៩៨ សង្កាត់ច្រាំងចំរេះ១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្ពុជា
  • (+៨៥៥) ២៣ ៩៩០ ៧០០
  • gs.fsa.cam@gmail.com

តំណភ្ជាប់រហ័ស

  • ទំព័រដើម
  • អំពី អ.ស.ហ.
  • រចនាសម្ព័ន្ធស្ថាប័ន
  • រចនាសម័្ពន្ធនៃការគ្រប់គ្រង
  • ច្បាប់ និង បទប្បញ្ញត្តិ
  • ប្រកាស
  • ផ្សេងៗ
  • ព័ត៌មាន
  • ទំនាក់ទំនង
  • ពុម្ពអក្សរ

បណ្តាញសង្គម

© រក្សាសិទ្ធគ្រប់យ៉ាងដោយអាជ្ញាធរសេវាហិរញ្ញវត្ថុមិនមែនធនាគារ